ឯកឧត្តម ខៀវ មុត ជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជេីញជួបសំណេះសំណាល សួសុខទុក្ខជាមួយក្រុម ប្រឹក្សា នាយប៉ុស្តិ៍នគរបាល ស្មៀន ប្រធានមណ្ឌលសុខភាព
នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជេីញជួបសំណេះសំណាល សួសុខទុក្ខជាមួយក្រុម ប្រឹក្សា នាយប៉ុស្តិ៍នគរបាល ស្មៀន ប្រធានមណ្ឌលសុខភាព ប្រធានភូមិ និងអនុប្រធានភូមិនៃឃុំតាភេម សរុបចំនួន ៦៤នាក់ ក្នុងគោលបំណង÷
១-ត្រួតពិនិត្យចំណុចខ្លាំង ចំណុចខ្សោយនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២
២-ខ្លឹមសារឆ្ពោះទៅជោគជ័យនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
៣-ខ្លឹមសារសំណេះសំណាលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន៧មករា ស្តីពី ៦ចំណុចធ្វេីបាន និង១៧ចំណុចត្រៀមធ្វេីនាពេលខាងមុខ។
ក្នុងកម្មវិធីសំណេះសំណាលនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១.២០០.០០០រៀលសម្រាប់ជូនដល់អ្នកចូលរួម និងជួសជុលផ្លូវមួយខ្សែ ព្រមទាំងដាក់ ប្រព័ន្ធលូរំដោះទឹក។ កម្មវិធីនេះ បានបញ្ចប់នៅវេលាម៉ោង១១ និង១០នាទីព្រឹក ដោយបរិយាកាសស្និទ្ធិស្នាល នៅសាលាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។